Image and video hosting by TinyPic
ជីវិតនិងកម្សាន្ដ

លេច​ដំណឹង Angelina Jolie គ្រោង​មក​រស់​នៅ​​ខេត្ត​បាត់ដំបង ក្រោយ​លែងលះ​ស្វាមី

កន្លង​មក Angelina Jolie ធ្លាប់​ចង់​ផ្លាស់​ទី​លំនៅ​ទៅ​រស់​នៅ​ឯ​ទី​ក្រុង​ឡុងដុង ចក្រភព​អង់គ្លេស បន្ទាប់​ពី​មាន​ការ​បែកបាក់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី លោក Brad Pitt ប៉ុន្តែ​ឥឡូវ​នេះ អ្នក​ស្រី​មាន​គំនិត​ចង់​មក​រស់​នៅ​ក្នុង​ផ្ទះ​បុរាណ​មួយ​​ ដែល​ស្ថិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ។



យោង​តាម​ប្រភព​របស់​សារព័ត៌មាន Radar Online បាន​រៀបរាប់​ថា Angelina Jolie មិន​អាច​ទ្រាំ​នូវ​សម្ដី​របស់​អ្នក​គ្រប់​គ្នា​នៅ​ហូលីវូដ​ និយាយ​ពី​បញ្ហា​លែងលះ​គ្នា​រវាង​អ្នក​ស្រី​និង​លោក Brad Pitt បាន​ទេ។ ពេល​រឿង​ក្ដី​នេះ​ដោះស្រាយ​ចប់​កាល​ណា Angelina Jolie ​គ្រោង​នឹង​ចាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ដែល​អ្នក​ស្រី​និង​អតីត​ស្វាមី​ធ្លាប់​រស់នៅ​និង​សាង​ស្នេហ៍​ជាមួយ​គ្នា កាន់​តែ​ឆ្ងាយ​កាន់​តែ​ល្អ ដូច្នេះ​ហើយ ​អ្នកស្រី​ចង់​រើ​ទៅ​​នៅ​ឯ​ផ្ទះ​បុរាណ​មួយ​ដែល​មានទីតាំង​​ ក្នុង​​ខេត្ត​បាត់ដំបង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ប្រភព​ដដែល​បាន​បន្ត​ថា មូលហេតុ​សំខាន់​ដែល​នាំ​ឲ្យ Angelina Jolie មាន​គំនិត​ចង់​មក​រស់នៅ​​ឯ​ផ្ទះ​ក្នុង​ប្រទេស​កម្ពុជា គឺ​ដោយសារ​តែ​កន្លែង​មួយ​នេះ​ជា​កន្លែង​ដែល​គ្មាន​រឿង​ពាក់ព័ន្ធ​ជាមួយ​នឹង​អតីត​ស្វាមី​របស់​អ្នក​ស្រី ព្រោះ Angelina Jolie បាន​ទិញ​ផ្ទះ​នេះ​ពីរ​ឆ្នាំ​មុន​នឹង​អ្នកស្រី​និង​តារា​សម្ដែង Brad Pitt ស្រលាញ់​គ្នា ហើយ​អ្នក​ស្រី​យល់ថា ការ​ដែល​រស់​នៅ​ទីនោះ​នឹង​ជួយ​ឲ្យ​ស្រលះ​ខួរក្បាល ៕
ប្រភពពត៏មាន : SABAY

អ្នកនឹងចូលចិត្ដ

loading...

About Nora sonanda

0 comments:

Post a Comment

Powered by Blogger.