Image and video hosting by TinyPic
បចេ្ចកវិទ្យា

វិបសាយ​បច្ចេកវិទ្យា​​ខ្លឹមៗ​កំពូល​ទាំង​ ១០ ប្រចាំ​ឆ្នាំ​​ ២០១៦



​​​​​នៅ​លើ​អ៊ីនធឺណិត​មាន​វិបសាយ​ព័ត៌មាន​​បច្ចេកវិទ្យា​ជា​ច្រើន​ ប៉ុន្តែ​មាន​វិបសាយ​មិន​ច្រើន​ទេ​ដែល​គេ​បាន​ចាត់​ទុក​ថា​ជា​វិបសាយ​ល្អ​មួយ​នេះ។ ខាង​ក្រោម​ជា​វិបសាយ​បច្ចេកវិទ្យា ១០ ​ដែល​មាន​ផ្ដល់​ព័ត៌មាន​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ និង មាន​សុទ្ធ​តែ​ព័ត៌មាន​ខ្លឹមៗ៖

​​១. TechCrunch


ក្រៅ​ពី​មាន​ជា​ព័ត៌មាន​ វិបសាយ​នេះ​​ក៏​មាន​ផ្ដល់​នូវ​វីដេអូ​វាយ​តម្លៃ​លើ​កម្មវិធី​, ស្មាតហ្វូន និង​ Gadget ​ថ្មីៗ​ជា​ច្រើន​ប្រភេទ។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ជា​ Platform ឈ្មោះ​ “TechCrunch Disrupt” ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នក​បង្កើត​ Startup។

២. The Verge



The Verge ជា​បណ្ដាញ​សារព័ត៌មាន​បច្ចេកវិទ្យា​កំពូល​មួយ​​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ VOX Media។ មិន​ខុស​ពី​ TechCrunch វិបសាយ​នេះ​ក៏​មាន​ជា​ការ​វាយ​តម្លៃ​លើ​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ ប៉ុន្តែ​រាង​សម្បូរ​បែប​បន្តិច​ដោយ​ក៏​មាន​ចុះ​ផ្សាយ​ព័ត៌មាន​ពី​រថយន្ត, ពី​វិទ្យាសាស្ត្រ និង ការ​កម្សាន្ត​ផ្សេងៗ​ជា​ដើម។

៣. WIRED



​​​​​ការ​រៀប​ចំ​​របស់​វិបសាយ WIRED ហាក់​មាន​សភាព​សាមញ្ញ​ជាង​វិបសាយ​ដទៃ​ ដោយ​មាន​ភាព​ស្រឡះ​ភ្នែក។ មាតិកា​សំខាន់​ដែល​មាន​លើ​វិបសាយ​រួម​មាន​ ជំនួញ, វប្បធម៌, វិទ្យាសាស្ត្រ, ការ​ធ្វើ​ដំណើរ, សុវត្ថិភាព​ និង បច្ចេកវិទ្យា។

៤. RECODE


RECODE ក៏​ជា​វិបសាយ​ដែល​បង្កើត​ឡើង​ដោយ​ VOX Media ដែរ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​តាម​រយៈ​បច្ចេកទេស​វាយ​តម្លៃ​ផលិតផល និង មាន​បង្ហាញ​ពី​ផលិតផល​គ្រោង​នឹង​ចេញ​ ក៏​ដូច​ជា​គំនិត​ស្រមើស្រមៃ​ថ្មីៗ​ជា​ច្រើន​ពី​បច្ចេកវិទ្យា។

៥. CNET



ជា​វិបសាយ​បច្ចេកវិទ្យា​មួយ​ដែល​មាន​អ្នក​ចូល​មើល​ដល់​ ២០០ លាន​នាក់​ក្នុង​មួយ​ខែ។ មិន​តែ​ប៉ុណ្ណោះ​ CNET ក៏​ស្ថិត​ក្នុង​ចំណោម​វិបសាយ​កំពូល ២០០ វិបសាយ​ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន។ ក្រៅ​ពី​មាន​វាយ​តម្លៃ​ផលិតផល​ CNET ក៏​មាន​មាតិកា​មួយ​ឈ្មោះ​ "HOW TO” ដែល​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​អាន​បាន​យ៉ាង​ច្រើន។


អ្នកនឹងចូលចិត្ដ

loading...

About Nora sonanda

0 comments:

Post a Comment

Powered by Blogger.